ស្វែងរក

1. តើភាសា C ជាអ្វី

ភាសា C គឺជាភាសាសរសេរកូដកុំព្យូទ័រ បង្កើតដោយលោក Dennis Ritchie ចន្លោះឆ្នាំ 1972-1973។ គំនិតសំខាន់ៗនៃភាសា C គឺបង្កើតចេញពីភាសា BCPL ដែលបង្កើតដោយលោក Martic Richards ក្នុងឆ្នាំ 1967 និងភាសា B បង្កើតឡើងដោយលោក Ken Thompson ក្នុងឆ្នាំ 1970។ ទាំង BCPL និង B គឺ Typeless language ដោយផ្ដោតលើ ពាក្យ(word) ក្នុងការសរសេរកូដ។ បន្ទាប់មកទៀតទើបមានការបង្កើតភាសា C ឡើងដោយមានបន្ថែមប្រភេទទិន្នន័យ (datatype) និងផ្នែកផ្សេងៗដ៏មានប្រសិទ្ធភាពល្អជាង។ ភាសា C ត្រូវបានបង្កើតជាស្តង់ដារនៅឆ្នាំ 1989 ជា ANSI X3.159-1989 នៅសហរដ្ឋអាមេរិក ដោយអង្គការមួយឈ្មោះថា American National Standards Institute (ANSI) ក្រោយមកទៀតត្រូវបានស្គាល់ជា International Standards Organization (ISO) កំឡុងឆ្នាំ 1999 ឲ្យឈ្មោះថា C99 (ISO/IEC 9899:1999) ។ ភាសា C ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើត Kernel នៃប្រព័ន្ធប្រតិបត្តិការ Unix operating system ។ល។


No comments:

Post a Comment

សូមមេត្តាបញ្ចេញមតិយោបល់របស់លោកអ្នកដោយមានសុជីវធម៌ និងទំនួលខុសត្រូវ