ស្វែងរក

2. តោះចាប់ផ្ដើម

វិធីតែមួយគត់ក្នុងការរៀនភាសាសរសេរកូដថ្មីមួយ គឺត្រូវរៀនសរសេរបង្កើតកម្មវិធីដោយភាសានោះ។ ដើម្បីសរសេរកូដភាសា​ C បាន យើងអាចប្រើប្រាស់កម្មវិធីមួយចំនួនដូចជា៖
1. Microsoft Visual Studio (IDE)
2. Eclipse
3. Code::blocks ...
ឬ យើងអាចប្រើប្រាស់ Tools ផ្សេងៗលើ Online ដូចជា៖https://www.onlinegdb.com/online_c_compiler

កម្មវិធីដំបូងក្នុងការសរសេរគឺដូចភាសាផ្សេងៗទៀតនោះគឺ សរសេរបង្ហាញពាក្យថា៖ "Hello, World!"។

ឧទារហរណ៍១៖
Console:

#include <stdio.h>/*include about standard library​ input/output*/
int main(void)/*define function main with argument (void)*/
{
 printf("Hello, World!\n");/*{statement}printf is library function with ("") string argument. \n is an escape sequence */
 printf("Hello, ");
 printf("World!");
 printf("\n");
 printf("Hello,\tworld!\n");/*\t is tab.*/
 printf("Hello,\bworld!\n");/*\b backspace*/
 printf("Hello,\"world!\n");/*\" is double quote*/
 printf("Hello,\\world!\n");/*\\ is backslash*/
 return 0;/*code executed and ended successfully or exited function*/
}
Output:
Hello, World!
Hello, World!
Hello,  world!
Helloworld!
Hello,"world!
Hello,\world! 

សេចក្ដីពន្យល់៖

#include <stdio.h> ហៅថា Preprocessor ប្រាប់ compiler (អ្នកធ្វើឲ្យកូដដែលយើងបានសរសេរដំណើរការ) យកព័ត៌មានក្នុង Standard library input/output យកមកប្រើប្រាស់។ មានន័យថា function printf() គឺស្ថិតក្នុង library នៃ <stdio.h>។
int main (void) ហៅថា function ដែលយើងបង្កើតដោយខ្លួនឯង ដែលអាចទទួល​ឬមិនទទួលតម្លៃអ្វីមួយ។ យើងអាចបង្កើត function ដែលមិនទទួលតម្លៃមកវិញគឺ int main()។ យើងនឹងសិក្សាបន្ថែមនៅក្នុមេរៀនខាងមុខ។
(...) រាល់អ្វីដែលស្ថិតក្នុងសញ្ញានេះ(brackets)គឺហៅថា argument។ ឧទាហរណ៍៖ printf("Hello, World!"); មាន argument គឺ "Hello, World!"។
{...} រាល់អ្វីដែលស្ថិតក្នុងសញ្ញានេះ(curly brackets)គឺហៅថា statement។ តាមឧទាហរណ៍ខាងលើយើងមាន 8 statements។
/*...*/ រាល់អ្វីដែលនៅក្នុងសញ្ញានេះហៅថា comment គឺប្រើសម្រាប់ធ្វើការកត់ចំណាំអ្វីមួយ ដោយប្រាប់ compiler រំលងចោល។
"..." រាល់អ្វីដែលនៅក្នុងសញ្ញានេះ(double quotes)ហៅថា string។
; ហៅថា semicolon។
\ ហៅថា slash។...

ឧទាហរណ៍២៖
Console:
#include <stdio.h>
int main()
{
 printf("Hello everyone.\nThis is my first program.");
}
Output:
Hello everyone.
This is my first program.

No comments:

Post a Comment

សូមមេត្តាបញ្ចេញមតិយោបល់របស់លោកអ្នកដោយមានសុជីវធម៌ និងទំនួលខុសត្រូវ